
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញលើកទឹកចិត្តឱ្យយុវជនត្រូវពង្រឹង “សមត្ថភាព” និង “វិន័យ” ដើម្បីក្លាយជាអ្នកដឹកនាំដ៏ខ្លាំងក្លានៅថ្ងៃអនាគតសម្រាប់កម្ពុជា
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការអភិវឌ្ឍន៍គម្រោងអាជីវកម្មឌីជីថល” នៃកម្មវិធីយុវជន២១ ឆ្នាំ២០២៦ ក្រោមប្រធានបទការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន “គំនិតវ័យក្មេង ការផ្លាស់ប្ដូរពិត” នៅខេត្តសៀមរាប នាថ្ងៃទី៩ ខែមិថុនានេះ ឯកឧត្តម កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ បានលើកឡើងថា ភាពជោគជ័យមិនមែនកើតឡើងដោយសារតែការពឹងផ្អែកលើការលើកទឹកចិត្ត (Motivation) តែមួយមុខនោះទេ ប៉ុន្តែវាទាមទារនូវ «វិន័យ» (Discipline) ជាគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាយើងគ្រប់រូប។










