ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕

ព័ត៌មានថ្មីៗ

វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង សម្តែងនូវក្តីសប្បាយរីករាយ ដែលបានទទួលនូវសមិទ្ធផលផ្លូវថ្មីមួយខ្សែ និងបានសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ
បទយកការណ៍

វីដេអូបទយកការណ៍៖ ប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង សម្តែងនូវក្តីសប្បាយរីករាយ ដែលបានទទួលនូវសមិទ្ធផលផ្លូវថ្មីមួយខ្សែ និងបានសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ

បទយកការណ៍៖ ប្រជាពលរដ្ឋក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង សម្តែងនូវក្តីសប្បាយរីករាយ ដែលបានទទួលនូវសមិទ្ធផលផ្លូវថ្មីមួយខ្សែ និងបានសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ មុខរបរធ្វើ «សំបកណែម»​ ​ជាមុខរបរតពី​ដូនតា​ ​ដែល​​​​គ្រួសារអ្នកស្រី សេង ប៉ុញ ​​​នៅ​​​ភូមិធ្លកកំបុក ​​​សង្កាត់បល្ល័ង្ក ​​​ក្រុ​​​ង​​​រុ​​​ន​​​តា​ឯ​ក​តេ​​​ជោ​សែន​​ ​​នៅ​​​តែ​តស៊ូរក្សារបរនេះ​ ទោះ​បីជា​​ទទួលបានចំណូលទាប ​និ​​​ង​​​នឿយហត់ខ្លាំង
មាតិកា

មុខរបរធ្វើ «សំបកណែម»​ ​ជាមុខរបរតពី​ដូនតា​ ​ដែល​​​​គ្រួសារអ្នកស្រី សេង ប៉ុញ ​​​នៅ​​​ភូមិធ្លកកំបុក ​​​សង្កាត់បល្ល័ង្ក ​​​ក្រុ​​​ង​​​រុ​​​ន​​​តា​ឯ​ក​តេ​​​ជោ​សែន​​ ​​នៅ​​​តែ​តស៊ូរក្សារបរនេះ​ ទោះ​បីជា​​ទទួលបានចំណូលទាប ​និ​​​ង​​​នឿយហត់ខ្លាំង

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយពីតួនាទីភារកិច្ច ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធី “មតិយើង” ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ព័ត៌មានជាតិ

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយពីតួនាទីភារកិច្ច ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធី “មតិយើង” ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ចការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីប្រើប្រាស់ទូរស័ព្ទដៃ “មតិយើង” ជូនអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុងសៀមរាប និង ស្រុកស្វាយលើ ក្នុងន័យដើម្បីជំរុញការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អ ងាយស្រួល និងលឿនរហ័ស។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ បទយកការណ៍៖ មន្រ្តីជំនាញមន្ទីរអប់រំខេត្តសៀមរាប ណែនាំដល់បេក្ខជនត្រៀបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ដាប់តាមការណែនាំរបស់គណៈគ្រូបង្រៀនឱ្យបានខ្ជាប់ខ្ជួន ចៀសវាងប៉ះពាល់ដល់ដំណើរការប្រឡងរបស់ខ្លួន

បទយកការណ៍៖ មន្រ្តីជំនាញមន្ទីរអប់រំខេត្តសៀមរាប ណែនាំដល់បេក្ខជនត្រៀបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ដាប់តាមការណែនាំរបស់គណៈគ្រូបង្រៀនឱ្យបានខ្ជាប់ខ្ជួន ចៀសវាងប៉ះពាល់ដល់ដំណើរការប្រឡងរបស់ខ្លួន

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត