
អាជ្ញាធរខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យឱ្យបានគ្រប់គ្នាមុនចេញបណ្ណកម្មសិទ្ធ ខណៈឯកសារវិនិច្ឆ័យជាង ៩ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានបិទផ្សាយជាសាធារណៈ
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីររៀបចំដែនដី និងរដ្ឋបាលស្រុកសូទ្រនិគម បានបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យទិន្នន័យជាង ៩ ០០០ក្បាលដី ស្ថិតក្នុងឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមកចូលរួមពិនិត្យផ្ទៀងផ្ទាត់ ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់។










