
ខេត្តសៀមរាប ប្ដេជ្ញាជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ តាមរយៈការកិច្ចសហប្រតិបត្តិការ និងការទទួលបានបទពិសោធន៍ពីប្រទេសជប៉ុន
រដ្ឋបាលខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍន៍ខេត្តឆ្ពោះទៅរកទីក្រុងឆ្លាតវៃ (Smart City) ដោយផ្តោតលើការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងនិរន្តរភាពបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន។










