
ឯកសារវិនិច្ឆ័យដីធ្លីក្នុងភូមិចំនួន១៧ នៃស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ មុនចេញបណ្ណកម្មសិទ្ធ
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ ក្បាលដីក្នុងភូមិចំនួន១៧ នៃឃុំខ្នាត និងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឱ្យបានត្រឹមត្រូវ មុននឹងមន្ត្រីជំនាញចេញបណ្ណកម្មសិទ្ធជូនម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ។










