
ព្រះមេគណខេត្តសៀមរាប និមន្តបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅខេត្តសៀមរាប
កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសៀមរាប (វត្តស្វាយ) ព្រះធម្មសិរី ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប បាននិមន្តជាអធិបតីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រីទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីវាស់ស្ទង់ចំណេះដឹងផ្នែកពុទ្ធសាសនា វិន័យ និងសីលធម៌ មុននឹងបន្តការសិក្សាថ្នាក់ពុទ្ធិកសិក្សា ដែលឆ្នាំ២០២៦នេះ នៅទូទាំងខេត្តសៀមរាប មានសមណសិស្ស និងសិស្សចំនួន ១ ២៥៥អង្គ/នាក់ ចូលរួមប្រឡង។










