
អង្គការសាលារៀនភូមិវាលរុនតាឯក ទទួលបានការឧបត្ថម្ភភេសជ្ជៈសម្រាប់សុខភាព ពីក្រុមហ៊ុន វ៉ាយ អេច អេស ដើម្បីលើកកម្ពស់ការយល់ដឹងពីសុខភាពកុមារ
នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊ូដ & បេវើរីច បានដឹកនាំសហការីចុះជួបសំណេះសំណាល និងនាំយកអំណោយជាភេសជ្ជៈ និងថវិកាប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗកុមារ នៅអង្គការសាលារៀនភូមិវាលរុនតាឯក ក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីចែករំលែកក្ដីស្រឡាញ់តាមរយៈអំណោយសុខភាព និងផ្សព្វផ្សាយចំណេះដឹងដល់កុមារ អំពីការជ្រើសរើសភេសជ្ជៈដែលមានជាតិស្ករតិច ដើម្បីថែរក្សាសុខភាពរាងកាយឱ្យបានល្អប្រសើរ។










