
តម្បាញសូត្រ មិនត្រឹមតែជាមុខរបរអាចរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ តែក៏ជាការថែរក្សាប្រពៃណីទំនៀមទំលាប់ និងអត្តសញ្ញាណជាតិ
តម្បាញសូត្រ គឺជាមុខរបរដ៏ចំណាស់មួយរបស់ប្រជាជនខ្មែរតាំងពីបុរាណមក ដោយសូត្រខ្មែរត្រូវបានត្បាញពីសរសៃសូត្រ ដែលស្រាវចេញពីសំបុកសត្វដង្កូវនាង និងស៊ីស្លឹកមនជាអាហារ ហើយសូត្រទាំងនោះ ត្រូវបានគេយកទៅកែច្នៃធ្វើជាផលិតផល ក្រមា ហូលផាមួង ខណៈបច្ចុប្បន្នគេអាចកែច្នៃត្បាញពីសរសៃអំបោះ, អំបោះសំឡី (Cotton) និងសរសៃដើមឈូកជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។









