
វត្តសុវណ្ណសាគរ ក្រុងសៀមរាប រៀបចំពិធីឆ្លងចេត្រ ដើម្បីជាសាររំលឹកដល់យុវជនជំនាន់ក្រោយឱ្យបន្តថែរក្សាវប្បធម៌របស់ដូនតាខ្មែរ និងឧទ្ទិសកុសលជូនដល់វីរៈកងទ័ពខ្មែរ
នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ព្រះគ្រូ ម៉ៃ ភីរុណ ចៅអធិការវត្តសុវណ្ណសាគរ ហៅវត្តកោះខ្សាច់ ក្នុងសង្កាត់ចុងឃ្នាស ក្រុងសៀមរាប បានដឹកនាំព្រះសង្ឃ គណៈកម្មការវត្ត ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ បានរៀបចំពិធីស្រង់ព្រះ ឬហៅថាឆ្លងចេត្រ ដើម្បីលាងសម្អាតព្រះពុទ្ធបដិមា ស្រង់ទឹកដល់ព្រះសង្ឃ ងូតទឹកជូនចាស់ព្រឹទ្ឋាចា្យ គ្រូឧបជ្ឈាយ៍ និងបានសូត្រមន្តចម្រើនព្រះបរិត្ត ឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណខ័នវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី ដោយសារការឈ្លានពាននៅតាមបន្ទាត់ព្រំដែន។









