របរធ្វើកំពឹសក្រៀម «ហៃប៊ី» នៅកំពង់ឃ្លាំង៖ មុខរបររក្សាអត្តសញ្ញាណបឹងទន្លេសាប និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍

របរធ្វើកំពឹសក្រៀម «ហៃប៊ី» នៅកំពង់ឃ្លាំង៖ មុខរបររក្សាអត្តសញ្ញាណបឹងទន្លេសាប និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍

មុខរបរផលិតកំពឹសក្រៀមទឹកសាប ឬដែលគេនិយមហៅថា «ហៃប៊ី» បែបលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងរក្សាបាននូវស្ថិរភាពចំណូលប្រចាំថ្ងៃសម្រាប់គ្រួសារអ្នកនេសាទ។ លើសពីប្រភពចំណូល ផលិតផលលក្ខណៈវប្បធម៌មួយនេះ ក៏ជាការថែរក្សានូវអត្តសញ្ញាណម្ហូបអាហារប្រពៃណីដ៏មានតម្លៃរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃបឹងទន្លេសាបផងដែរ។ ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ» ការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកមួយនេះ មិនត្រឹមតែជួយផ្សព្វផ្សាយពីសក្ដានុពលកសិ-ពាណិជ្ជកម្មរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងពិតប្រាកដ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យកាន់តែមានភាពធូរធារ និងប្រកបដោយចិរភាព។

ព័ត៌មានថ្មីៗ

ប្រាសាទសួរព្រ័ត ឬប្រាសាទនាង ១២ គឺជាប្រាសាទមួយដែលស្ថិតនៅទល់មុខប្រាសាទព្រះលានជល់ដំរី ហាក់បង្ហាញសម្រស់ដ៏ស្រស់ត្រកាលនៅក្នុងរដូវកាលបៃតងនេះ
មាតិកា

ប្រាសាទសួរព្រ័ត ឬប្រាសាទនាង ១២ គឺជាប្រាសាទមួយដែលស្ថិតនៅទល់មុខប្រាសាទព្រះលានជល់ដំរី ហាក់បង្ហាញសម្រស់ដ៏ស្រស់ត្រកាលនៅក្នុងរដូវកាលបៃតងនេះ

ប្រាសាទសួរព្រ័ត្រ ជាទីតម្កល់ទេពទាំង១២ សម្រាប់ការគោរពបូជាទេពដ៏ពិសេស និងតំណាងនគរទាំង១២ ដែលចំណុះ ឱ្យចក្រភពខ្មែរ។ ប្រាសាទសួរព្រ័ត្រ ត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ ឬដើម១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅខាងមុខព្រះបរមរាជវាំង។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
‎ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង ‎"គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ
ព័ត៌មានជាតិ

‎ផ្ទាំងទស្សនីយភាព "ល្ខោនស្រមោលស្បែកធំ" និង ‎"គុនល្បុក្កតោ" នឹងត្រូវបានបង្ហាញខ្លួនរៀងរាល់ថ្ងៃចុងសប្តាហ៍ ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ

‎ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមការគាំទ្រ និងសហការពីរដ្ឋបាលខេត្តសៀមរាប មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈអាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីសិល្បៈវប្បធម៌បុរាណ ដែលជាមរតកសិល្បៈជាតិដ៏មានតម្លៃរបស់ ខ្មែរនិងជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO)យកមកសម្ដែងជាសាធារណៈជូនទស្សនាកំសាន្តដោយសេរី ដូចជាល្ខោនស្រមោលស្បែកធំ (ឬល្ខោនស្បែក) សម្ដែងនៅតាមតំបន់ដងស្ទឹងសៀមរាប រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧ យប់ទៅ និងការសម្ដែង "គុនល្បុក្កតោ" នៅបរិវេណ លានជល់ដំរី រៀងរាល់ថ្ងៃសុក្រ នៅម៉ោង ៤៖៣០នាទី ល្ងាច។ ‎

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូបទយកការណ៍៖ ពលរដ្ឋនៅសង្កាត់ស្លក្រាម សាទរនិងថ្លែងអំណរគុណ ឯកឧត្តម ប្រាក់ សោភ័ណ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី
បទយកការណ៍

វីដេអូបទយកការណ៍៖ ពលរដ្ឋនៅសង្កាត់ស្លក្រាម សាទរនិងថ្លែងអំណរគុណ ឯកឧត្តម ប្រាក់ សោភ័ណ ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី

ពលរដ្ឋនៅក្នុងសង្កាត់ស្លក្រាម បានសម្តែងក្តីត្រេចអរជាពន់ពេក ចំពោះសមិទ្ធផលផ្លូវបេតុងមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ ផ្លូវមួយខ្សែនេះមានប្រវែង២៥០ម៉ែត្រ ទទឹង៥ម៉ែត្រ នឹងមានលូដែលមានមុខកាត់៨តឹក ផ្លូវមួយខ្សែនេះកាន់តែបានផ្តល់ភាពងាយស្រួលដល់ការធ្វើដណើរ និងការរស់នៅរបស់ពលរដ្ឋក្នុងសង្កាត់បានមួយកម្រិតទៀត។ ផ្លូវបេតុងមួយខ្សែនេះត្រូវបានកសាងឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ និងស្ថាបនារួចរាល់នៅក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ។ សូមអញ្ជើញទស្សនាវីដេអូបទយកការណ៍ទាំងស្រុង៖

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ចំណាប់អារម្មណ៍ប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់អបអរសាទរ ព្រឹត្តិការណ៍សមរាត្រីនៅខេត្តសៀមរាប
មាតិកា

ចំណាប់អារម្មណ៍ប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់អបអរសាទរ ព្រឹត្តិការណ៍សមរាត្រីនៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ នឹងសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំនូវព្រឹត្តការណ៍នេះជារៀងរាល់លើក ដែលជាព្រឹត្តិការណ៍អម ព្រឹត្តិការណ៍សមរាត្រីដោយក្នុង១ឆ្នាំមានចំនួន២ដង គឺនៅក្នុងខែមីនា និងខែកញ្ញា។

មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
របរធ្វើកំពឹសក្រៀម «ហៃប៊ី» នៅកំពង់ឃ្លាំង៖ មុខរបររក្សាអត្តសញ្ញាណបឹងទន្លេសាប និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ - មន្ទីរព័ត៌មានខេត្តសៀមរាប